​​យោធារបស់​ប្រទេសចិន​​ បាននិយាយថា សមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ «បានបញ្ចប់ដោយជោគជ័យ»

យោធារបស់​ប្រទេសចិន​​ បាននិយាយកាលពីថ្ងៃពុធ​ទី​​៣១​ធ្នូ ២០២៥ថា សមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ «បានបញ្ចប់ដោយជោគជ័យ» ដែល​ការ​ធ្វើសមយុទ្ធ​​នោះរួមបញ្ចូលសមយុទ្ធបាញ់គ្រាប់ពិតដែលមានគោលបំណងក្លែងធ្វើការបិទច្រកសំខាន់ៗ និងការវាយលុកលើគោលដៅ​ក្នុង​កោះតៃ​វ៉ាន់​​ស្ថិតនៅ​​ដែនសមុទ្រ។​​ យោង​ការ​ផ្សាយ​របស់​បណ្តាញ​ព័ត៌មានចិន​។

​លំហាត់​សមយុទ្ធ​​​ ដែលចិន​ដាក់ឈ្មោះថា «បេសកកម្ម​​​យុត្តិធម៌ ២០២៥ (JusticMission2025) ដែល​កើត​​​ឡើង​​​​ក្រោយ​សហរដ្ឋអាមេរិក​ប្រកាស​​​លក់​អាវុធ​ថ្មីៗ​ធុនធ្ងន់​​ដល់​កោះតៃវ៉ាន់ បាន​បង្ក​​ឲ្យ​​ប្រទេស​​នា​នា​​រួម​មានជប៉ុន សហរដ្ឋអាមេរិក អឺរ៉ុប​ អូស្ត្រាលី ជាដើម មាន​ការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​សន្តិសុខ​​​​​​​​​​។

​នៅ​ក្នុងការ​​​ធ្វើសមយុទ្ធ​នោះ​ យោធា​​​របស់​ប្រទេសចិន​បានបាញ់មីស៊ីល និងដាក់ពង្រាយយន្តហោះចម្បាំងរាប់សិបគ្រឿង នាវាកងទ័ពជើងទឹក និងនាវាការពារឆ្នេរសមុទ្រកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារជុំវិញកោះសំខាន់របស់តៃវ៉ាន់។

ទីក្រុងតៃប៉ិបានថ្កោលទោស​​ការ​ធ្វើសមយុទ្ធ​ភ្លាម​របស់​ទីក្រុង​ប៉េកាំង ដោយ​ហៅ​​វា​ថាជា «ល្បែងសង្រ្គាម» និង​ចាត់​ទុក​វា​ជា «ការបង្កហេតុ និងមានការប្រុងប្រយ័ត្នខ្ពស់» ហើយបាននិយាយថា ពួកគេបរាជ័យក្នុងការទប់ស្កាត់កោះដែលគ្រប់គ្រងដោយខ្លួនឯង។

បក្សកុម្មុយនិស្តចិនមិនដែលគ្រប់គ្រងតៃវ៉ាន់តាមបែបប្រជាធិបតេយ្យនោះទេ ប៉ុន្តែទីក្រុងប៉េកាំងអះអាងថា កោះដែលមានប្រជាជនចំនួន២៣​លាននាក់គឺជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយបានគំរាមប្រើកម្លាំងដើម្បី​បង្រួបបង្រួម​ទឹកដី​​​។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា «ការបង្រួបបង្រួមជាតិមាតុភូមិរបស់យើង ដែលជានិន្នាការនៃសម័យកាល គឺមិនអាចបញ្ឈប់បានទេ” ។

អ្នកនាំពាក្យរបស់បញ្ជាការ​​​ទិស​បូព៌ា​នៃកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថា ខ្លួនបាន «បញ្ចប់ដោយជោគជ័យ» សមយុទ្ធដែលមានឈ្មោះកូដថា «បេសកកម្មយុត្តិធម៌ 2025»​ ។

អ្នកនាំពាក្យទីបញ្ជាការជាន់ខ្ពស់ លោក Li Xi បាននិយាយថា កងទ័ពចិននឹងបន្តការហ្វឹកហ្វឺនដើម្បីរារាំងយ៉ាងម៉ឺងម៉ាត់នូវការប៉ុនប៉ងរបស់ពួកផ្តាច់ខ្លួន ‘ឯករាជ្យតៃវ៉ាន់’ និងការអន្តរាគមន៍ពីខាងក្រៅ៕​

អត្ថបទដែលជាប់ទាក់ទង