ស្នងការខេត្តកោះកុង៖សមត្ថកិច្ចទទួលបានតម្រុយ មន្ត្រីនគរបាលព្រំដែនខេត្តកោះកុងដែលបាញ់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ហើយ

ស្នងការនគរបាលខេត្តកោះកុង ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ មនោ បានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះថា សមត្ថកិច្ចមានតម្រុយក្នុងការតាមចាប់ខ្លួនជនសង្ស័យមនដែលបាញ់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅ ភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។

ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ មនោ បានបញ្ជាក់យ៉ាងដូច្នេះថា : “មិនទាន់ចាប់បានទេ ប៉ុន្តែយើងមានតម្រុយ សមត្ថកិច្ចកំពុងតែតាម សមត្ថកិច្ចមានតម្រុយហើយ គិតថាមិនយូរទេ”។

សូមជម្រាបថា ករណីឃាតកម្មបង្កឡើងដោយជនសង្ស័យឈ្មោះ សាយ សាន្ត ជាមន្ត្រីនគរបាលព្រំដែន ប្រើកាំភ្លើង AK បាញ់ចំនួន៤គ្រាប់ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់១នាក់ និងស្លាប់១នាក់ កាលពីវេលាម៉ោង ០៣:៣៥នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។

ជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅភូមិ បឹង ឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បានប្រើប្រាស់អាវុធ AK ទៅលើជនរងគ្រោះចំនួន ២នាក់ បណ្តាលឲ្យស្លាប់១នាក់ និងរបួសធ្ងន់ ១នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរមានដូចជា:

១. ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង (របួសធ្ងន់)។

២. ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងវែង

សង្កាត់ស្ទឹងវែង ស្លាប់នៅនឹងកន្លែង។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ៖ ផឹកស៊ីទាស់ពាក្យសំដីគ្នា។

កម្លាំងជំនាញស្រាវជ្រាវរកជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង