រថយន្តទំនើប ២គ្រឿង បុកគ្នាពេញទំហឹង តាមបណ្តោយផ្លូវកន្ទុយនាគ ខេត្តព្រះសីហ​នុ

(ព្រះសីហនុ)៖ រថយន្តទំនើប ២គ្រឿងបុកគ្នាពេញទំហឹង តាមបណ្តោយផ្លូវ (កន្ទុយនាគ) បង្កការភ្ញាក់ផ្អើលនៅយប់រំលងអាធ្រាត្រចូលថ្ងៃ៣ ខែឧសភា ឆ្នាំ២០២៦។

តាមប្រភពរាយការណ៍បានឲ្យដឹងថា ក្រៅពីខូចខាតរថយនទាំងសងខាងនោះ បានបាក់ដើមដូងមួយដើមនៅតាមផ្លូវនោះផងដែរ ប៉ុន្តែក្នុងហេតុការណ៍នេះទៀតសោត មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។

ប្រភពដដែលបានបញ្ជាក់ថា ឡាន Mercedes ពណ៌ស ពាក់ស្លាកលេខ 2BY-7890 គឺបើកបរដោយបុរសជនជាតិ កូរ៉ែ ហើយអ្វីដែលពិសេសមាន ស្លាកឡូហ្គោ «ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ» នៅក្នុងឡាន៕

អត្ថបទដែលជាប់ទាក់ទង