ព្រះសង្ឃថៃ ៨អង្គ បានសុគត និង ១៣អង្គទៀតរបួសធ្ងន់ ត្រូវសង្គ្រោះបន្ទាប់ ដោយសារត្រូវរថយន្តបុករះ ពេលកំពុងនិមន្តបិណ្ឌបាត
ព្រះសង្ឃថៃ ៨អង្គ បានសុគត និង ១៣អង្គទៀតរបួសធ្ងន់ ត្រូវសង្គ្រោះបន្ទាប់ ដោយសារត្រូវរថយន្តបុករះ ពេលកំពុងនិមន្តបិណ្ឌបាត នៅខេត្ត Mukdahan។

តាមការផ្សាយរបស់ Khaosod, គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្រុក Mueang ដោយព្រះសង្ឃ ៥អង្គ ត្រូវសុគតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈ ៣អង្គទៀត សុគតពេលបញ្ជូនដល់មន្ទីរពេទ្យ។
តាមការឲ្យដឹងពីប៉ូលិស, រថយន្តបង្កជារថយន្តប្រភេទភីកអាប់ បើកបរដោយក្មេងមិនទាន់គ្រប់អាយុ ហើយការស៊ើបអង្កេត បានឲ្យដឹងថា កុមារម្នាក់នោះ បានយករថយន្តរបស់ឪពុកម្តាយមកបើកបរ ទាំងគ្មានការអនុញ្ញាត។
យ៉ាងណា ពេលនេះ ប៉ូលិសកំពុងប្រមូលព័ស្តុតាង និងបើកការស៊ើបអង្កេត ជាបន្តទៀត៕