តុលាការសម្រេចដោះលែងលោក K01 ឲ្យនៅក្រៅឃុំវិញ

លោក ឡោ ក្រឹម ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញដីកាបង្គាប់ឲ្យប្រធានពន្ធនាគារព្រៃ ស ដោះលែងជនត្រូវចោទឈ្មោះ ឃឿន សុឡា ហៅ K01 ឲ្យនៅក្រៅឃុំវិញ បន្ទាប់ពីចេញដីការបង្គាប់ឲ្យឃុំខ្លួនបានមួយយប់។

លោក ឃឿន សុឡា ហៅ K01 ជាប្រធាក្រុមហ៊ុនអចលនទ្រព្យK01 កាលពីថ្ងៃទី២ ខែកក្កដា ត្រូវបានលោក ឡោ ក្រឹម ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីការបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ម១ (ពន្ធនាគារព្រៃ ស)បណ្ដោះអាសន្ន ក្រោម​បទ​ចោទប្រកាន់ ហិង្សាដោយចេតនា តាមបញ្ញត្តិមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ។

យោងតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។ ទោះបីយ៉ាងណា ក្នុងដីកាបង្គាប់ដោះលែងលោក ឃឿន សុឡា ហៅ K01 នេះ មិនមានការបញ្ជាក់ពីមូលហេតុអ្វីនោះទេ៕

 

អត្ថបទដែលជាប់ទាក់ទង