រសៀលស្អែកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលេីកទី៤ ត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅវេលាម៉ោង១៤៖០០ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ស្អែកនេះ កងកម្លាំងនគរបាល នៃនាយកដ្ឋានអង្គរក្ស អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលើកទី៤ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលជាការហ្វឹកហាត់ក្បួនហែរអម ត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ដែលទទួលបន្ទុកដឹកនាំការងារនាយកដ្ឋានអង្គរក្ស ក៏បានស្នើសុំការយោគយល់អាធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរផងដែរ ចំពោះការកកស្ទះពេលក្បួនឆ្លងកាត់។

បើតាមលោកឧត្តមសេនីយ៍ឯក យឹម លាង បានឲ្យដឹងថា សម្រាប់តម្រាយផ្លូវនៃការហ្វឹកហាត់នេះ គឺចាប់ផ្ដើមចេញពី៖

* ខ្សែផ្លូវចេញដំណើររួមគ្នាទៅអាកាសយានដ្ឋានអន្ដរជាតិតេជោ៖
=>មហាវិថីសម្ដេចសុធារស ➣ មហាវិថីព្រះសុរាម្រិត ➣ វិមានឯករាជ្យ ➣ មហាវិថីព្រះសីហនុ ➣ ស្តុបពេទ្យចិន ➣ មហាវិថីព្រះមុនីវង្ស ➣ ស្ពានអាកាសមរតកតេជោ ➣ ផ្លូវ ៦០ ម៉ែត្រ ➣ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ

* ខ្សែផ្លូវចេញពីព្រលានយន្តហោះទៅសណ្ឋាគារទាំង៣ទីតាំង បែងចែកជា​៣ក្បួន៖
=> ខ្សែផ្លូវក្បួនទី១ ៖ ព្រលានតេជោ ក្រុងតាខ្មៅ ➣ ផ្លូវ ៦០ម៉ែត្រ ➣ ស្ពានអាកាសមរតកតេជោ ➣ មហាវិថីព្រះមុនីវង្ស ➣ ស្តុបបូកគោ ➣ ស្តុបចំការមន ➣ សណ្ឋាគារសូហ្វីតែល
=> ខ្សែផ្លូវក្បួនទី២ ៖ ព្រលានតេជោ ក្រុងតាខ្មៅ ➣ ផ្លូវ ៦០ម៉ែត្រ ➣ ស្ពានអាកាសមរតកតេជោ ➣ មហាវិថីព្រះមុនីវង្ស ➣ ផ្លូវ ១០២ ➣ សណ្ឋាគារ រ៉ូសវ៉ូឌ (Rosewood)
=>ខ្សែផ្លូវក្បួនទី៣ ៖ ព្រលានតេជោ ក្រុងតាខ្មៅ ➣ ផ្លូវ ៦០ម៉ែត្រ ➣ ស្ពានអាកាសមរតកតេជោ ➣ មហាវិថីព្រះមុនីវង្ស ➣ ស្តុបរដ្ឋបាលរាជធានីភ្នំពេញ(ផ្លូវ៩២)➣ សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ (Raffles Hotel Le Royal Phnom Penh)

* ខ្សែផ្លូវចេញពីសណ្ឋាគារទាំង៣ទីតាំង ទៅ CCIC៖
=> ខ្សែផ្លូវក្បួនទី១ ៖ សណ្ឋាគារសូហ្វីតែល ➣ ស្តុបចំការមន ➣ មហាវិថីព្រះនរោត្ដម ➣ ស្តុបពេទ្យអង្គឌួង ➣ ស្តុប បេ កា សេ (BKC) ➣ មហាវិថីព្រះមុនីវង្ស ➣ រង្វង់មូលកួចកាណុង ➣ ស្ពានជ្រោយចង្វារ ➣ រង្វង់មូលតាព្រហ្ម ➣ CCIC
=> ខ្សែផ្លូវក្បួនទី២ ៖ សណ្ឋាគារ រ៉ូសវ៉ូឌ ➣ មហាវិថីព្រះមុនីវង្ស ➣ រង្វង់មូលកួចកាណុង ➣ ស្ពានជ្រោយចង្វារ ➣ រង្វង់មូលតាព្រហ្ម ➣ CCIC
=>ខ្សែផ្លូវក្បួនទី៣ ៖ សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ➣ មហាវិថីព្រះមុនីវង្ស ➣ រង្វង់មូលកួចកាណុង ➣ ស្ពានជ្រោយចង្វារ ➣ រង្វង់មូលតាព្រហ្ម ➣ CCIC

* ខ្សែផ្លូវចេញពី CCIC ទៅ នាយកដ្ឋានអង្គរក្ស៖
=> ខ្សែផ្លូវចេញដំណើរ ៖ CCIC ➣ រង្វង់មូលតាព្រហ្ម ➣ ស្ពានជ្រោយចង្វារ ➣ រង្វង់មូលកួចកាណុង ➣ មហាវិថីព្រះមុនីវង្ស ➣ ស្តុប បេ កា សេ (BKC) ➣ ស្តុបពេទ្យអង្គឌួង ➣ មហាវិថីព្រះនរោត្ដម ➣ ស្តុបអនុ.វិ ចតុមុខ (ផ្លូវ២១៤) ➣ នាយកដ្ឋានអង្គរក្ស៕

 

អត្ថបទដែលជាប់ទាក់ទង