​បាក់​ដី​កាត់ផ្តាច់ផ្លូវ​​នៅជប៉ុន បណ្តាល​ឲ្យ​ជាប់​គាំង​​​មនុស្ស​ជិត​៤០០នាក់​នៅតំបន់រមណីយដ្ឋាន​

ការ​បាក់​ដី​​នៅ​​ជប៉ុន​ បាន​បណ្តាល​​ឲ្យ​មនុស្ស​​ជិត​​៤០០​នាក់​ជាប់​គាំង។​​​ ​ក្នុងចំណោម​អ្នក​ជាប់​គាំង​ដោយសារ​តែ​​ហេតុការណ៍​បាក់​ដី​ កាត់ផ្តាច់ផ្លូវ​ធ្វើដំណើរ​នោះ​ គឺ​ជា​​ភ្ញៀវទេសចរ​ ទៅសម្រាក​លំហែ​នៅរមណីយដ្ឋាន និង​អ្នកឡើង​ភ្នំ។​

សារ​ព័ត៌មាន​ជប៉ុន ​KYODO NEWS បាន​រាយការណ៍​ថា ​​​​ឧបត្តិវ​ហេតុនេះ​​កើត​ឡើង​​នៅថ្ងៃទី ៨ ខែសីហា នៅក្នុងខេត្ត Nagano ភាគកណ្តាលប្រទេសជប៉ុន បានធ្វើឱ្យមនុស្សប្រហែល ៣៩០ នាក់ជាប់គាំង។

តាមសេចក្តីរាយការណ៍ ប៉ូលីសមូលដ្ឋាន មិនទាន់​អាច​​​បញ្ជាក់​​អំពី​​របាយការណ៍អំពីអ្នករងរបួសទាក់ទងនឹងការរអិលបាក់ដី ដែលបានកាត់ផ្តាច់ផ្លូវតែមួយគត់ដែលនាំទៅដល់រមណីយដ្ឋានភ្នំទឹកក្តៅ Nakabusa Onsen ក្នុង Azumino នោះទេ។

ប៉ូលីស បាននិយាយនៅថ្ងៃទី ៩ ខែសីហាថា តំបន់ភ្នំទឹកក្តៅនេះក៏ជាចំណុចចាប់ផ្តើមផ្លូវដើរដ៏ពេញនិយមមួយផងដែរ ហើយអ្នកដែលជាប់គាំងរួមមានភ្ញៀវសណ្ឋាគារ ក៏ដូចជាអ្នកឡើងភ្នំដែលស្នាក់នៅក្នុងខ្ទមភ្នំ៕​

អត្ថបទដែលជាប់ទាក់ទង