ភ្លើង​ឆេះព្រៃ​ រាលដាល​​យ៉ាងខ្លាំង​នៅ​​អាមេរិក និង​​ កាណាដា បង្ខំ​ជម្លៀស​មនុស្ស​ជាង​២ម៉ឺន​នាក់

ភ្លើង​ឆេះ​ព្រៃដែល​កំពុង​ឆេះពាស​ពេញ​ភាគខាងលិច​សហរដ្ឋអាមេរិក ​និងកាណាដាកាលពីថ្ងៃអាទិត្យ ​ធ្វើ​ឱ្យ​ប្រជាជនមួយ​ចំនួន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ ចំពោះបទបញ្ជាជម្លៀស​ ខណៈអ្នកផ្សេងទៀត​ត្រូវ​បានបង្ខំឱ្យ​​ចាក​ចេញ​ពីផ្ទះរួច​ហើយ ដោយរង់ចាំមើល​ថា​ តើមាន​អ្វីនៅ​សល់ ពេលពួកគេត្រឡប់មក​វិញ។

ភ្លើង​ឆេះព្រៃ​នៅ​កាណា​ដា

យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន AP ផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ ២០២៦ នៅ​ភាគខាងលិចប្រទេសកាណាដា មនុស្សជាង ២០ ០០០នាក់​ ត្រូវបានបង្ខំ​ឱ្យ​ចាក​ចេញ​ពីសហគមន៍​តាម​បណ្តោយ​បឹង Okanagan ក្នុង​ខេត្ត British Columbia ប្រទេស​កាណា​ដា កាលពីចុងសប្តាហ៍ ខណៈភ្លើងឆេះព្រៃ កំពុងរាលដាលយ៉ាងលឿន​បានបំផ្លាញផ្ទះសម្បែង និងរាប់សិបខ្នង​ត្រូវបាន​ជួយសង្គ្រោះដោយយន្តហោះ។

នៅ​សហរដ្ឋអាមេរិក ក្រុមអ្នកជួយសង្គ្រោះនៅទីក្រុងវ៉ាស៊ីនតោន បាន​ប្រយុទ្ធប្រឆាំងនឹង​ភ្លើងឆេះព្រៃចំនួនបី​ដែល​បានចាប់ផ្តើមឆេះ​ នៅ​ក្នុងតំបន់ Spokane អស់រយៈពេលជាងមួយ​សប្តាហ៍។

លោកស្រី Laurie Allen បាន​ចាកចេញពីផ្ទះ​នៅតំបន់​ Nine Mile Falls ជាសហគមន៍មួយ នៅភាគខាងជើង​នៃ Spokane កាលពីចុងសប្តាហ៍មុន ដោយ​​ចាក​ចេញ​ពី​ផ្ទះ​ជាមួយស្វាមី ឆ្កែ និងកូនឆ្មា​ពីរក្បាល​របស់គាត់ ខណៈភ្លើងឆេះ​ព្រៃ​កំពុង​បន្ត​។

លោក​ស្រី​បន្ត​ថា​៖ «​ ខ្ញុំនៅទីនេះ ៦៥ឆ្នាំ​ ហើយ។ វា[ភ្លើង​ឆេះ​ព្រៃ​] មិន​ដែលកើតឡើង​ទេ។ យើងមិន​បានគិតអ្វីក្រៅពីចាប់​សត្វរបស់យើង​ ហើយចាកចេញនោះទេ។ ប៉ុន្តែឥឡូវនេះ​វាបានប៉ះពាល់ដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់យើងជាច្រើន។ ដូច្នេះ​ ពិតជាគួរឱ្យរន្ធត់ណាស់»។

ក្រៅ​ពីការជម្លៀសចេញ​នៅតំបន់​ Summerland ភ្លើងឆេះ​ព្រៃ​ Bald Range ជាលើកដំបូង​ នៅល្ងាចថ្ងៃសុក្រ ក៏បាននាំឱ្យមានការជម្លៀស​មនុស្ស​ប្រហែល ៨ ០០០ នាក់​ ​នៅ​ជុំវិញ​តំបន់​ Peachland ក្បែរ​នោះ​ផងដែរ​។ ខេត្ត British Columbia ប្រទេស​កាណា​ដា បាន​ប្រកាសអាសន្ន​ ​កាល​ពី​ថ្ងៃសៅរ៍​៕

អត្ថបទដែលជាប់ទាក់ទង