លាតត្រដាង​ល្បិចពុតត្បុតថៃ ! CMAC ទម្លាយ​ទំហំ​មហន្តរាយ​គ្រា.ប់បែ.ក និង​ការបំផ្លាញ​សម្បត្តិ​វប្បធម៌​ខ្មែរ​ពីសំណាក់​ទាហានថៃ

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា បាន​ប្រកាស​ថា ៖ អស់ឆ្ងល់​ហ្ន​ង​! ថៃ​ខិតខំ​កែប្រែ​ប្រកែក ទម្លាក់​កំហុស និង​បង្វែរ​សាច់​រឿង​ពិត ប្រឌិត​រឿង​ថ្មី ដើម្បី​លាក់បាំង​នូវ​មហា​ពុតត្បុត​របស់​ខ្លួន​! ក្នុង​គោលបំណង​មួលបង្កាច់​កម្ពុជា នូវ​តួលេខ​ជនភៀសសឹក​ចំនួន​ជាង​៦៥០.០០០​នាក់ នៃ​របាយការណ៍​អង្គការ​សិទ្ធ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​លើក​ឡើង ។

លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា​នេះ​ថា ៖ សូម​បញ្ជាក់​ថា តំបន់​ស៊ី​វិល​ជា​ក្រុង និង​ភូមិ​ចំនួន​៣៤៩ ដែល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​សង្គ្រាម​ដោយសារ​ការ​បា​.​ញ់​ផ្លោង​គ្រា​.​ប់​បែក​ចង្កោម ការ​ទម្លាក់​គ្រាប់បែក និង​គ្រាប់​យុទ្ធភណ្ឌ​ទូទៅ គឺ​មាន​ចំនួន​៩១.៤១១​គ្រួសារ គិត​ជា​មនុស្ស​រាយ​មាន​ចំនួន​៣៦៤.៩៨៤​នាក់​។

បច្ចុប្បន្ន​នេះ អង្គភាព CMAC បាន​បញ្ចប់​ការ​ស្រាវជ្រាវ​ព័ត៌មាន​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​សៀម​ឈ្លានពាន​រួចរាល់​ហើយ​បាន​ចំនួន​៣៣៥​ភូមិ ដែល​មាន​ផ្ទៃដី​រង​ផល​ប៉ះពាល់​ដោយ​សំណល់​គ្រាប់​យុទ្ធភណ្ឌ​សង្គ្រាម​ចំនួន​ជាង​៣.៨០០​គីឡូម៉ែត្រ​ក្រឡា ។ តួរ​លេខ​នេះ​មិន​គិត​ចំនួន​ក្រុង ភូមិឋាន និង​ចំនួន​ប្រជាជន ដែល​បាន​រត់​បោះបង់​ចោល ដោយសារ​ការ​ភ័យ​ខ្លាច​នៃ​សង្គ្រាម​ហើយ រង​ផល​ប៉ះពាល់​ដោយ​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​នោះ​ទេ ។

លោក​បាន​បន្ថែម​ថា ភស្តុ​តាង​ក្រៅពី​ជន​រង​គ្រោះ នៅ​មាន​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ ផ្ទះសំបែង​ប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម អគារ​តូច​ធំ​….​រាប់​ម៉ឺន​ខ្នង ដែល​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​កម្រោល​ឃោរឃៅ ដោយ​ការ​បា​.​ញ់​ផ្លោង​គ្រាប់បែក​ចង្កោម ការ​ទម្លាក់​គ្រាប់បែក និង​អាវុធ​/​សារធាតុ​គីមី កំពុង​តែ​ឈរ​ទន្ទឹងរង់ចាំ​យ៉ាង​ស​ង្វេ​ករក​យុត្តិធម៌​៕

អត្ថបទដែលជាប់ទាក់ទង