នគរបាលស្រុកត្រពាំងប្រាសាទ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ពាក់ព័ន្ធករណី Online Scams

កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាជនជាតិខ្មែរចំនួនពីរនាក់ ពាក់ព័​ន្ធករណីលួចប្រព្រឹត្តបទល្មើស Online Scams។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ក្នុងមូលដ្ឋានស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

តាមរបាយការណ៍ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ស៊ឹម សុខធា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ ។ និងឈ្មោះ ផាត ស្រីនីត ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ ។ ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងសមត្ថកិច្ចបានដកហូត កុំព្យូទ័រចំនួន ២គ្រឿង និងទូរស័ព្ទចំនួន០២គ្រឿង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង