សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
(បាគូ, អាស៊ែបៃហ្សង់)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបស្វាគមន៍ និងផ្តាស់ប្តូរយោបល់ខ្លះៗជាមួយលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី។
ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី និងលោក Sergey Lavrov អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាង ទំនុកចិត្តនៅអាស៊ី នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់៕


