ចូលរួមរំលែកទុក្ខ! ម៉ៅ ហាជី ជួបទុក្ខធំ បាត់បង់ម្ដាយជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់
នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានសម្តែងនូវការសោកស្តាយ និង រំលែកទុក្ខជាមួយតារាចម្រៀងប្រុស ម៉ៅ ហាជី យ៉ាងខ្លាំង ក្រោយពីទទួលដំណឹងថាលោកកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីស្រលាញ់ គឺជាអ្នកម្តាយបង្កើតរបស់លោក បានទទួលមរណភាពហើយ ដោយសាររោគាពាធ។
យ៉ោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ម៉ៅ ហាជី បានរៀបរាប់ដោយក្តីសោកសង្រេងថា៖ «ម៉ែទៅចោលកូនហើយ សូមម៉ែសម្រាកចុះ ម៉ែលែងពិបាកទៀតហើយ សូមម៉ែបានទៅដល់កន្លែងដែលស្ងប់សុខបំផុត»។
ក្រោយពីទទួលដំណឹងដ៏ក្រៀមក្រំនេះភ្លាម មហាជនក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្តាយជាពន់ពេក និង បង្ហាញពីក្តីអាណិតចំពោះតារាប្រុសរូបនេះយ៉ាងខ្លាំង ព្រមទាំងបានចូលរួមរំលែកទុក្ខដល់លោក និង ក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ៕