អបអរសាទរ! យុវតី​ ភាព ស្រីណាត់ ដែលមកពីគ្រួសារមានជីវភាពខ្វះខាត តស៊ូរៀនសូត្រជាប់និទ្ទេស A កាលប្រឡងបាក់ឌុបពេលនេះបានប្រឡងជាប់ជាគ្រូបង្រៀនហើយ

តាមរយៈផេក ប្រជាជនខេត្តព្រះសីហនុ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ បានបង្ហោះសារអបអរសាទរយុវតី​ ភាព ស្រីណាត់ ដែលមកពីគ្រួសារមានជីវភាពខ្វះខាត តស៊ូរៀនសូត្រជាប់និទ្ទេស A កាលប្រឡងបាក់ឌុបឆ្នាំ ២០២១-២០២២ នៅវិទ្យាល័យ​ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​ ពេលនេះបានប្រឡងជាប់ជាគ្រូបង្រៀនហើយ។

សូមរំឭកផងដែរថា កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ តាមរយៈប្រភពខាងលើ បានបង្ហោះនូវករណីយុវតីខាងលើ មានជីវភាពរស់នៅខ្សត់ខ្សោយ ប៉ុន្ដែប្អូនស្រីបានប្រឡងជាប់និទ្ទេស A គួរឱ្យស្ញើចសរសើរបំផុត។

តាមរយៈប្រភពបានបន្តឱ្យបានដឹងថា ប្អូនស្រីមានឈ្មោះ ភាព ស្រីណាត់ លេខតុ ១១៣ ជាសិស្សនៅវិទ្យាល័យ ហ៊ុនសែន វាលរេញ ជាកូនអ្នកក្រីក្រ មានជីវភាពខ្វះមុខខ្វះក្រោយ ប៉ុន្ដែប្អូននៅតែបន្ដប្រឹងប្រែងរៀនសូត្រ និង ទទួលបានលទ្ធផលនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២២៕

ប្រភព ៖ ប្រជាជនខេត្តព្រះសីហនុ

អត្ថបទដែលជាប់ទាក់ទង