រដ្ឋបាលស្រុកសំឡូត អំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅក្បែរដងស្ទឹងទាំងអស់ បង្កើនភាពប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈដែរមកពេលនេះ ស្រុកសំឡូតនៅតែបន្តមានភ្លៀងធ្លាក់
បាត់ដំបង៖ រដ្ឋបាលស្រុកសំឡូត សូមជម្រាបជូនថា ដល់ប្រជាពលរដ្ឋក្នុងស្រុកសំឡូត ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្បែរដងស្ទឹងទាំងអស់មេត្តាបង្កើនភាពប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន ស្រុកសំឡូតនៅតែបន្តមានភ្លៀងធ្លាក់ តាមបណ្តាស្ទឹងក៏មានទឹកកើនឡើងជាខ្លាំង។
ហេតុដូច្នេះដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងស ជាពិសេសបងប្អូនដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុង ប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារ ឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរបំផុត និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណាមួយកើតមានឡើង៕
បញ្ហាបន្ទាន់អាចឆាតចូលផេករដ្ឋបាលស្រុក ឬទំនាក់ទំនងលេខទូរស័ព្ទ 069 53 53 47, 098 564 422!
ប្រភព៖ រដ្ឋបាលស្រុកសំឡូត