លោ.ក/ជំទា.វ សេង វួចហ៊ុន មេធាវីឆ្នើម និង ជាបេ-ក្ខ//ភាពស្ត្រីដ៏មានបទពិសោធដំបូងឈ-រ…ឈ្មោះជា-ប្រធ-ាន//គណៈមេធាវីកម្ពុជា អ-ាណ//ត្តិទី ១៥

ឆាប់ៗនេះនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំធ្វើការបោះឆ្នោះជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី ១៥ និង បេក្ខភាពក្រុមប្រឹក្សាអាណត្តិទី ១១។ ចំពោះបេក្ខភាពប្រធានគណៈមេធាវី លោកជំទាវ សេង វួចហ៊ុន អត្តលេខ ២៧៣ លេខរៀងទី ២ គឺជាបេក្ខភាពស្ត្រីឆ្នើម មានភាពលេចធ្លោ និង ជាបេក្ខភាពស្ត្រីដំបូង ដែលឈរឈ្មោះជាប្រធានគណៈមេធាវីកម្ពុជាអាណត្តិទី ១៥ នេះ។​

ជាការពិតណាស់ កាលពីជំនាន់មុនៗក្នុងអាណត្តិឈរឈ្មោះបោះឆ្នោត ពុំធ្លាប់មានបេក្ខភាពប្រធានគណៈមេធាវីណាដែលជាស្ត្រីឡើយ។ ប្រសិនបើលោកជំទាវជាប់ឆ្នោត នោះលោកជំទាវនឹងក្លាយជានារីទីមួយដែលធ្វើជាប្រធានគណៈមេធាវី។ ចំណុចនេះក៏បញ្ជាក់ផងដែរថា កម្ពុជាទទួលស្គាល់ និង លើកកម្ពស់យេនឌ័រ ដែលឱ្យតម្លៃស្រ្តីមានសិទ្ធិស្មើបុរសគ្រប់ភារកិច្ចការងារ។

ចំណោមបេក្ខជនប្រធានគណៈមេធាវី ៥ រូប លោកជំទាវ សេង វួចហ៊ុន ជាបេក្ខភាពដែលមានបទពិសោធប្រកបដោយវិជ្ជាជីវៈច្រើនឆ្នាំជាងគេ ពោលគឺលោកជំទាវមានបទពិសោធរយៈពេល ២០ ឆ្នាំ ខណៈដែលបេក្ខភាពដទៃមានបទពិសោធត្រឹម ៦ ដល់ ១៨ ឆ្នាំប៉ុណ្ណោះ។

បទពិសោធជាងពីរទសវត្សរ៍ លោកជំទាវ សេង វួចហ៊ុន ​ជាបេក្ខភាពដែល​​ពោរពេញទៅដោយសមត្ថភាព បទពិសោធដឹកនាំស្ថាប័នធំៗ​​ ​បទពិសោធ​វិជ្ជាជីវៈមេធាវី ​​ចំណេះដឹង​ទូលំទូលាយ​​ ​​និង មាន​ទស្សនៈវិស័យ​ជាក់លាក់​​ក្នុងការដឹកនាំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ ​តាមរយៈការអនុវត្តគោលនយោបាយ «បញ្ច» ​​​ក្រោមទស្សនៈ «យើងធ្វើដំណើរលើផ្លូវតែមួយ ឆ្ពោះទៅគោលដៅរួមតែមួយ» «ONE WAY, ONE GOAL» ​សំដៅ​ពង្រឹង ពង្រីក និង ​​ការពារ​ឧត្តមប្រយោជន៍របស់​​សហភាតា និង ​គណៈមេធាវី​ ​​​ក្នុងសម័យរាជរដ្ឋាភិបាលឌីជីថល ​ប្រកបដោយបុរេសកម្មជានិច្ច។

ជាបេក្ខភាពកំពុងឈរឈ្មោះបោះឆ្នោះ លោកជំទាវ សេង វួចហ៊ុន បានបង្ហាញពីទស្សនៈវិស័យនៃការដឹកនាំគណៈមេធាវីកម្ពុជាអាណត្តិទី ១៥ ដូច្នេះថា ៖ «ខ្ញុំបានឃើញការដឹកនាំមុនៗពិតជាធ្វើបានល្អ សូម្បីតែប្រធាននៅក្នុងអាណត្តិចុងក្រោយ  ឯកឧត្តម លី ច័ន្ទតុលា លោកក៏បានធ្វើកិច្ចការបានយ៉ាងល្អ។ ខ្ញុំគិតថា អ្វីដែលជាកិច្ចការដ៏ល្អនោះគឺត្រូវតែបន្តតទៅទៀត។ ខ្ញុំនឹងប្រើប្រាស់សមត្ថភាពរបស់ខ្ញុំ ក្នុងការដឹកនាំ ទៅលើអ្វីដែលថ្នាក់ដឹកនាំមុនៗបានធ្វើ  ហើយបន្តកិច្ចការនោះ និង បញ្ចូលនូវអ្វីដែលជាគំនិតថ្មី ដែលខ្ញុំគិតថា សព្វថ្ងៃយើងរស់នៅក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកមានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការដឹកនាំរាជរដ្ឋាភិបាលមួយទាំងមូលនៅក្នុងបរិបទមួយហៅថា រាជរដ្ឋាភិបាលឌីជីថលកម្ពុជា»។

លោកជំទាវបន្ថែមទៀតថា ៖ «ខ្ញុំគិតថាផ្នែកឌីជីថលនេះពិតជាសំខាន់ យើងចង់ឱ្យគណៈមេធាវីយើងដើរលឿនជាមួយគោលនយោបាយ «បញ្ច» ក្រោមទស្សនៈ «យើងធ្វើដំណើរលើផ្លូវតែមួយ ឆ្ពោះទៅគោលដៅរួមតែមួយ» «ONE WAY, ONE GOAL»។

គួរបញ្ជាក់ដែរថា ការបោះឆ្នោះគណៈមេធាវីកម្ពុជា នឹងធ្វើឡើងនៅថ្ងៃពុធ ទី ១៦ ខែតុលា ខាងមុខនេះ ដូច្នេះជាថ្មីម្តងទៀត សូមបងប្អូនសហភាតាបោះឆ្នោតជូនលោកជំទាវ សេង វួចហ៊ុន ជាប្រធានគណៈមេធាវី ដែលមានអត្តលេខ ២៧៣ និង លេខរៀងទី ២៕

 

អត្ថបទដែលជាប់ទាក់ទង