មនុស្ស១២៨នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នាខែមេសា

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើង ១៨៣លើក ដោយបានសម្លាប់ជីវិតមនុស្សចំនួន ១២៨នាក់ និងរងរបួសធ្ងន់ស្រាល ២៨៦នាក់។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។​

បើតាម​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ  គ្រោះថ្នាក់ចរាចរណ៍​បាន​សម្លាប់មនុស្ស​ ១២៨នាក់ និង​រងរបួសធ្ងន់ស្រាល ចំនួន ២៨៦នាក់  ក្នុង​គ្រោះថ្នាក់ចំនួន ១៨៣លើក។ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ករណីល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់  និងកត្តាយានជាដើម។ គ្រោះថ្នាក់ចរាចរណ៍​ ជា​ឃាតករ​លាក់​មុខ ដែល​ឆក់​យកជីវិត​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ឆ្លង​ផ្លូវ។

សូមជម្រាបថា ក្នុង​ឆ្នាំ​២០២៤ គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​នៅទូទាំងប្រទេសកម្ពុជា មាន​ចំនួន ២ ៨៤៤​លើក ថយចុះ​៤៧៣លើក ស្មើនឹង ១៤ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នានៅឆ្នាំ​២០២៣។ ក្នុង​ចំណោម​គ្រោះថ្នាក់ចរាចរណ៍ទាំង ២ ៨៤៤លើក បាន​បណ្ដាល​ឱ្យ​មនុស្ស​ ១ ៥០៩នាក់ស្លាប់, ​របួស​ធ្ងន់ ២ ២៧៣នាក់ និង​ស្រាល ១ ៤៤៧នាក់។ លើសពីនេះ អ្នក​មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់មាន​ចំនួន ២ ៤៧៧នាក់។ ចំនួនគ្រោះថ្នាក់ចរាចរណ៍​នៅឆ្នាំ​២០២៤ ថយចុះ ១៤ភាគរយ បើ​ធៀបនឹងឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង