ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ុកហ្គារី ត្រៀមស្វាគមន៍ និងសម្រួលការងារដល់យុវជនជិះកង់ពីកម្ពុជាទៅតំបន់អឺរ៉ុបក្នុងបុព្វហេតុមនុស្សធម៌
លោក ច័ន្ទបរិបូរណ៍ បានសរសេរនៅលើបណ្ដាញសង្គមតបនឹងការផ្សព្វផ្សាយរបស់លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្រោយការធ្វើសន្និសីទសាព័ត៌មានថា៖ «សូមប្អូនផ្តល់ដំណឹងមកបងពេល ណាឆ្លងកាត់ចូលប្រទេសប៊ុលហ្គារី ដើម្បីបងសម្របសម្រួលជាមួយនិងអជ្ញាធរគេព្រោះទីនេះធ្វើកិច្ចការងារយឺតយ៉ាវណាស់»។
កាលពីថ្ងៃទី១៦ ខែឧសភា លោក នេត្រ ភក្ដ្រា បានរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍនភាពបេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» (CYCLING FOR CAMBODIAN CHILDREN FROM CAMBODIA-EU)។
លោក ទីវ តារារិទ្ធ ជិះកង់ទៅកាន់ទ្វីបអឺរ៉ុប ក្នុងគោលបំណងរៃអង្គាសថវិកាជូនមន្ទីរពេទ្យ គន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ បានចេញដំណើរពីខេត្ដសៀមរាបកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ជាទីសំចតចុងក្រោយ។ ប៉ុន្ដែថ្មីៗនេះ លោកបានរៀបចំផែនការចំណាយពេលមួយឆ្នាំទៀតជិះកង់ពីតំបន់អឺរ៉ុបទៅកាន់តំបន់នៃទ្វីបអាហ្វ្រិក ដើម្បីកៀរគរប្រាក់សប្បុរសធម៌បន្ថែម៕