នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង័្សយក្នុងករណីគ្រឿងញៀនម្នាក់

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣វេលាម៉ោង ១៦ និង ០០នាទីល្ងាចនៅចំណុច ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំ បង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនី យ៍ឯក ពេជ្រ សារ៉ែន អធិការនគរ បាលក្រុងបាត់ដំបងបានដឹកនាំ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនចុះប្រតិបត្តិការ បង្ក្រាប ករ ណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទ ល្មើសជាក់ស្តែង និងឃាត់ខ្លួនជន សង្ស័យ ចំនួន០១នាក់ឈ្មោះ ទី សុ ផល ភេទប្រុស អាយុ ៣៦ឆ្នាំទីលំនៅ បច្ចុប្បន្ន ភូមិព្រែកមហាទេព សង្ដាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ០៣ ថង់សង្ស័យមាន សារធាតុញៀន
-ទូរស័ពដៃចំនួន០១គ្រឿង
-សម្ភារៈសម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួន។

ពេល នេះសមត្ថកិច្ចបានរៀបចំបញ្ជូនជនសង័្សយនិងវត្ថុតាងមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់។

អត្ថបទដែលជាប់ទាក់ទង