ស្ពានថ្មើរជើង ច្រកចូលខាងកើត ប្រាសាទអង្គរវត្ដ កំពុងទាក់ទាញទេសចរទៅទស្សនា

សៀមរាប៖ នៅ​ពេលភ្ញៀវទេសចរជាច្រើននាំគ្នា​ចូលទស្សនាប្រាសាទអង្គរវត្ត​តាមច្រកខាង​លិច មានច្រកស្ងប់ស្ងាត់ និងស្រស់ស្រាយ ដែលទេសចរគួរសាកធ្វើដំណើរ នោះគឺការធ្វើ​ដំ​ណើរលើស្ពានថ្មើរជើងខាងកើត។ សម្រស់យ៉ាងស្រស់ស្អាត អមដោយ​ធម្មជាតិ​អម​ជុំវិញ​ដ៏ខៀ​វស្រងាត់ នៅស្ពានថ្មើរជើងខាងកើតនេះ គឺជាចំណីចក្ខុថ្មីមួយទៀត របស់ភ្ញៀវទេសចរ​។ មិនតែប៉ុណ្ណោះ ដើរកាត់ស្ពានថ្មើរជើងតាមច្រកខាងកើតនេះ ទេសចរ​ក៏អាចគយគន់​ទេស​ភាពកសិណទឹក និងផ្ដិតយករូបភាពពីផ្នែកខាងក្រោ​យ​នៃប្រាសាទអង្គរវត្ដបានដែរ។ ម្ដងម្កាលក៏ឃើញមានទេសចរជាតិមួយចំនួន មកដើរហាត់ប្រាណពេលល្ងាចៗ​ដែរ៕

អត្ថបទដែលជាប់ទាក់ទង