បុរសម្នាក់ត្រូវបានកម្លាំងរាជអាវុធហត្ថឃាត់ខ្លួន សង្សយ័ពាក់ពន្ធករណីប្រើល្បិចដើរជួលកាមេរ៉ាថតរូប របស់គេជាច្រើននាក់ ហើយយកទៅលក់
(រាជធានីភ្នំពេញ)៖ បុរស់ម្នាក់ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចហាងលក់កាមេរ៉ាមួយកន្លែង ស្ថិតលើផ្លូវមុន្នីវង្ស សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះ បានដើរជួលកាមេរ៉ាថតរូបសរុប ១១គ្រឿង រួមនិងលែនកាមេរ៉ាជាច្រើនដើមទៀត ពីជនរងគ្រោះ ចំនួន០៩នាក់ ហើយយកទៅលក់តាមហាងកាមេរាខុសៗគ្នា ក្នុងតម្លៃ ០១គ្រឿងៗ ចំនួន ១២៥០ដុល្លារ រហូតដល់ ២២៥០ដុល្លារ ដោយតាមម៉ាករបស់កាំមេរ៉ានីមួយៗ សរុបបានលុយចំនួន ៤០,៤៤៤ដុល្លាអាមេរិក។
ជនសង្ស័យ ឈ្មោះ ជា លឹមហេង ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែត បានសារភាពថា ខ្លួនទើបតែចាប់ផ្តើមប្រព្រឹត្តសកម្មភាពដូចខាងលើនេះចាប់ពីខែឧសភា ឆ្នាំ២០២៥នេះតែប៉ុណ្ណោះ ហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួននិង កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។