ក្មេងទំនើងពីរនាក់ កែឆ្នៃម៉ូតូខុសបច្ចេកទេស ត្រូវ​បានកងរាជអាវុធហត្ថ​ខេត្តឃាត់ខ្លួននិងដកហូតម៉ូតូមករក្សាទុក រយៈពេល៣ខែ

(ខេត្តសៀមរាប)៖ កាលពីវេលាម៉ោង២០និង៣៩នាទី ថ្ងៃទី២០ ខែសីហា​ ឆ្នាំ២០២៥នេះ កម្លាំងរាជអាវុធហត្ថមូលដ្ឋាន​ក្រុងសៀមរាប ខេត្តសៀមរាបបានចុះធ្វើ​ការល្បាត​ក្នុងភូមិសាស្ត្រ​ក្រុងសៀមរាប ដើម្បីការពារសន្តិសុខ សុវត្តិភាព សាធារណៈក៏បានជួបប្រទះនឹងក្មេងទំនើងចំនួន​០២នាក់ កំពុងធ្វើសកម្មភាព ជិះម៉ូតូកែឆ្នៃខុសបច្ចេកទេស ដោយប្រើប្រាស់ស៊ីម៉ាំងបំពងសម្លេងឮខ្លាំង ធ្វើឲ្យបង្កការរំខានតាមផ្លូវសាធារណៈ និងខូច​សណ្ដាប់ធ្នាប់​សង្គមជាតិ។

ហេតុការណ៍នេះកើតឡើងនៅចំណុចស្ពានរោករាក ក្នុងភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប​។ ខណៈនោះដែរ កម្លាំងរាជអាវុធហត្ថដែលកំពង់ល្បាត ក៏បានធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង០២នាក់នោះ នាំយកមកការិយាល័ជំនាញ​ នៃកងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ដើម្បីធ្វើការអប់រំ និងដាក់វិន័យរដ្ឋបាល ព្រមទាំងដកហូតម៉ូតូទាំង០២គ្រឿង រក្សាទុក រយៈពេល ៣ខែ ផងដែរ។

សូមរំលឹកថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ក្នុងករណីពាក់ព័ន្ធនឹងក្រុមក្មេងទំនើងនេះ គឺត្រូវតែអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងជិះម៉ូតូកែឆ្នៃខុសបច្ចេកទេសប្រើប្រាស់ស៊ីម៉ាំងបំពងសម្លេងឮខ្លាំង​ៗនៅតាមផ្លូវសាធារណៈ ត្រូវតែឃាត់ខ្លួនជាបន្ទាន់រួមទាំងម៉ូតូយករក្សារទុករយៈពេលបីខែ ហ្នឹងចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀតនោះ។

អត្ថបទដែលជាប់ទាក់ទង