សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រធានគណបក្សសហភាពសាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម U KHIN YI ប្រធានគណបក្សសហភាពសាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។