ក្រសួងអប់រំក្រើនរំលឹកដល់បេក្ខជន ប្រឡងបាក់ឌុប ទាំងអស់ត្រូវ​គោរពបទ​ប្បញ្ញត្តិ​នៃការប្រឡងឱ្យបានត្រឹមត្រូវបើពុំនោះទេ នឹងប្រឈមធ្លាក់ជាស្វ័យប្រវត្តិ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៥នេះ បានអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការ​ប្រ​ឡងឱ្យ​បានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិច​ត្រូនិក​គ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។

ជាមួយការក្រើនរំលឹកនេះក្រសួងក៏បានបញ្ជាក់ដែរថា៖បើក្នុងករណីរកឃើញបាន​ប្រព្រឹត្ត​សកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់​ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

គួរបញ្ជាក់ថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប នឹងធ្វើឡើងនៅថ្ងៃទី២៨ និង២៩ ខែសីហា ឆ្នាំ ២០២៥ថ្ងៃស្អែកនេះ៕

អត្ថបទដែលជាប់ទាក់ទង