ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ
(ភ្នំពេញ)៖ ក្នុងនាមកម្ពុជា ជាប្រធានគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ, នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ។
អំឡុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ (47th ACDM) មានកិច្ចប្រជុំពាក់ព័ន្ធ ដូចជា កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌល-អាហា លើកទី២៣ (23rd GB of AHÀ Center), កិច្ចប្រជុំនៃមេទិកាភាពធន់នឹងគ្រោះហន្តរាយអាស៊ាន លើកទី៨ (Bth ADRP),
កិច្ចប្រជុំចំហរ ACDM លើកទី៤៧ ដែលមានកិច្ចសន្ទនាជាមួយដៃគូខាងក្រៅអាស៊ាន និងអង្គការសហប្រជាជាតិ,
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMEM) និងសន្និសីទចំពោះភាគីអាត់ម៊ែរ លើកទី១៤ (14th COP TO AADMER), កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកចិន លើកទី៥ (5th AMMDM Plus China), កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកជប៉ុនលើកទី៥ (5th AMMDM Plus Japan), កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកសាធារណរដ្ឋកូរ៉េលើកទី៤(4th AMMDM Plus ROK) ព្រមទាំងប្រារព្ធទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិនការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ដ្រីអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ នឹងប្រារព្ធខួបលើកទី២០ឆ្នាំ នៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន៕