យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ ច្រានចោលការផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គមមួយចំនួនដែលថា «ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺមិនមែនជាការពិតទេ»
(ពោធិ៍សាត់)៖ យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានច្រានចោលការផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គមមួយចំនួនដែលថា «ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺមិនមែនជាការពិតទេ»។
យោធភូមិភាគទី៥ បានបញ្ជាក់ថា ការឈូសផ្លូវនេះ គឺទាហានថៃធ្វើសកម្មភាពនៅក្នុងទឹកដីរបស់ពួកគេ ហើយកម្លាំងយោធារបស់កម្ពុជា កំពុងឈរការពារតំបន់នោះយ៉ាងម៉ឺងម៉ាត់ នៃដែនអធិបតេយ្យជាតិកម្ពុជា។
សូមអានខ្លឹមសារលម្អិតខាងក្រោម៖