ខានស្អែកនេះ នៅភ្នំពេញ នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ តាមតម្រាយផ្លូវទាំងនេះ ចាប់ពីម៉ោង ៥ ព្រឹក

នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងឱ្យបានដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងអបអរសាទរ «ទិវាមហារីកសុដន់ស្ត្រី» នៅសួនច្បារមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ០៥:០០ នាទីព្រឹក។

ក្នុងនោះ ដើម្បីឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរនឹងធ្វើការបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ដែលធ្វើដំណើរតាម តម្រាយផ្លូវរត់ប្រណាំង ចាប់ពីសួនច្បារមុខវត្តបទុមវតី តាមមហាវិថីសម្តេចសុធារស បត់ឆ្វេងតាមផ្លូវលេខ ២៤០ បត់ស្តាំតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅរង្វង់មូលវត្តភ្នំ បន្តតាមផ្លូវលេខ៤៧ ឆ្ពោះទៅរង្វង់មូលគួចកាណុង បត់ស្តាំតាមផ្លូវជាតិលេខ៥ បត់ស្តាំតាមតិរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត បន្តមកវិថីរដ្ឋសភា រួចបត់ស្តាំតាមស្ថានទូតរុស្ស៊ី បត់ស្តាំមកមហាវិថីសម្តេចសុធារស រហូតដល់ទីផ្តាច់ព្រ័ត្រ នៅសួនច្បារមុខវត្តបទុមវតីវិញ។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវរត់ប្រណាំងខាងលើ មេត្តាយោគយល់អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរដោយអនុគ្រោះ ចាប់ពីវេលាម៉ោង ០៥:០០ នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី ខណៈក្រោយបញ្ចប់ព្រឹត្តិការណ៍នេះ អាជ្ញាធរមានសមត្ថកិច្ច នឹងបើកឱ្យចរាចរណ៍ជាធម្មតាវិញ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង