ដ្បិតតែលទ្ធផលឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិក ធ្វើឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្រងាកចិត្ត និងជាឧបសគ្គសម្រាប់លោក ក្នុងការធ្វើសង្គ្រាមនៅអ៊ីរ៉ង់ ក៏ពិតមែន ប៉ុន្តែមេដឹកនាំវ័យ ៨០ឆ្នាំរូបនេះ បានអះអាងរួចហើយថា ខ្លួននឹងមិនថយក្រោយឡើយ ពោលគឺនឹងនៅតែបន្តច្បាំងដដែល

ដ្បិតតែលទ្ធផលឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិក ធ្វើឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្រងាកចិត្ត និងជាឧបសគ្គសម្រាប់លោក ក្នុងការធ្វើសង្គ្រាមនៅអ៊ីរ៉ង់ ក៏ពិតមែន ប៉ុន្តែមេដឹកនាំវ័យ ៨០ឆ្នាំរូបនេះ បានអះអាងរួចហើយថា ខ្លួននឹងមិនថយក្រោយឡើយ ពោលគឺនឹងនៅតែបន្តច្បាំងដដែល។

ជុំវិញរឿងនេះ មានព័ត៌មានលេចឮថា ប្រមុខសេតវិមាន ទំនងជានឹងងាកទៅរកសម្ព័ន្ធមិត្តក្នុងតំបន់ ឱ្យជួយជ្រោមជ្រែងខ្លួន ក្នុងប្រតិបត្តិការយោធា វាយប្រហារលើអ៊ីរ៉ង់ ប៉ុន្តែយ៉ាងណា ឥឡូវទីក្រុងតេហេរ៉ង់ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់រួចហើយថា ប្រទេសណាក៏ដោយ ឱ្យតែហ៊ានចូលដៃចូលជើង ជួយអាមេរិក បើកការវាយលុកថ្មីលើខ្លួន នោះនឹងក្លាយជាគោលដៅតបតស្របច្បាប់ហើយ។

ការព្រមាននេះ គឺចេញពីមាត់មេទ័ព នៃកងឆ្មាំបដិវត្តអ៊ីស្លាម (IRGC) លោក Ali Reza Balali ដែលត្រូវបានដកស្រង់ផ្សាយដោយសារព័ត៌មានរដ្ឋអ៊ីរ៉ង់ WANA កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា៖ ប្រសិនបើមានការឈ្លានពានផ្នែកយោធាសាជាថ្មី ប្រឆាំងនឹងអ៊ីរ៉ង់ នោះប្រទេស ឬកងកម្លាំងទាំងឡាយណា ដែលជួយជ្រោមជ្រែងសហរដ្ឋអាមេរិក ក្នុងការវាយប្រហារ នឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់របស់ ទីក្រុងតេហេរ៉ង់ ហើយ៕

ប្រភព៖ WANA

អត្ថបទដែលជាប់ទាក់ទង