បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

នាពេលថ្មីៗនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឆ្លើយតបទៅនឹងសំណួរដែលមានអ្នកសួរច្រើនជាងគេប្រចាំខែតុលា ដែលបានសួរថា ៖ «តើបណ្ណបើកបរដែលហួសសុពលភាពមានការពិន័យដែរឬទេ? ហើយដើម្បីបន្តសុពលភាពបណ្ណបើកបរ ត្រូវការឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?»

ក្នុងនោះ ក្រសួងបានឆ្លើយតបបញ្ជាក់ឱ្យដឹងថា សម្រាប់បណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើសពី ៣០ ថ្ងៃ មិនមានការពិន័យឡើយ ហើយឯកសារតម្រូវរួមមាន ៖

១. បណ្ណបើកបរដែលត្រូវប្ដូរ (ច្បាប់ដើម)

២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

៣. លិខិតបញ្ជាក់កាយសម្បទា (មាននៅទីតាំងផ្ដល់សេវា)

៤. រូបថត ៤x៦ ផ្ទែពណ៌សចំនួន ៣ សន្លឹក

ចំពោះកម្រៃសេវា

– បណ្ណបើកបរប្រេភទ “ក” ២០ ០០០ រៀល

– បណ្ណបើកបរប្រភេទ “ខ”​ “គ” “ឃ” “ង” ៣០ ០០០ រៀល។

ដោយឡែក ចំពោះទីតាំងដែលត្រូវធ្វើមានដូចជា ៖

– ទីស្ដីការក្រសួង

– ផ្សារទំនើបអ៊ីអន១

– ផ្សារទំនើបអ៊ីអន២

– ផ្សារទំនើបអ៊ីអនមានជ័យ

– ផ្សារទំនើបអូឡាំព្យា

– ផ្សារទំនើបហេរីថេកវ៉ក ខេត្តសៀមរាប

– ផ្សារទំនើបហ្វូរីថាមសឃ្វែរ ខេត្តព្រះសីហនុ

– តាមច្រកចេញ-ចូល និង មន្ទីរសាធារណការ និង ដឹកជញ្ជូន នៅតាមរាជធានី-ខេត្តដែលបងប្អូនរស់នៅ៕

អត្ថបទដែលជាប់ទាក់ទង