ក្រុមជ្រុលនិយមថៃ ប្រកាសធ្វើបាតុកម្ម ហើយអាចលុកលុយស្ថានទូតអាមេរិកនិងម៉ាឡេស៊ី នៅថ្ងៃទី២២ខាងមុខ

ក្រុមជ្រុលនិយមថៃ «កម្លាំងសាមគ្គីរបស់ជាតិដើម្បីការពារអធិបតេយ្យភាព» បានប្រកាសប្រមូលផ្តុំគ្នាធ្វើបាតុកម្មនិងអាចលុកលុយស្ថានទូតអាមេរិកនិងម៉ាឡេស៊ី ក្នុងទីក្រុងបាងកក នៅថ្ងៃទី២២ខែវិច្ឆិកាខាងមុខនេះ។

តាមសេចក្តីរាយការណ៍របស់ Amarin កាលពីថ្ងៃអាទិត្យ, ក្រុមជ្រុលនិយមនេះដែលដឹកនាំដោយ Chatuporn Prompan, Nitithorn Lamluea, Phichit Chaiyamongkol, Somchai Saengkan និង Jessada Tonawanik បានធ្វើសន្និសីទកាសែតនៅស្ថានីយទូរទស្សន៍ Peace ដោយបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមិនពេញចិត្តឡើយចំពោះការជ្រៀតជ្រែកពីភាគីអាមេរិកនិងម៉ាឡេស៊ី ក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ។

ក្រុមនេះបានស្នើឲ្យប្រជាពលរដ្ឋថៃ ប្រមូលផ្តុំគ្នានៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ចាប់ពីម៉ោង ១០:០០ ព្រឹក តទៅ នៅមុខស្ថានទូតម៉ាឡេស៊ី បន្ទាប់ពីនោះ នឹងបន្តទៅ ស្ថានទូតអាមេរិក ដើម្បីធ្វើបាតុកម្ម។

អត្ថបទដែលជាប់ទាក់ទង