ជនជាតិចិនម្នាក់បានដកកាំភ្លើងខ្លីម៉ាក Glock22 ពណ៌ខ្មៅ បម្រុងបាញ់ទៅលើសន្តិសុខកាស៊ីណូម្នាក់តែបាបកម្មរាល់កៃត្រូវចង្កេះខ្លួនឯង
ជនជាតិចិនម្នាក់បានដកកាំភ្លើងខ្លីម៉ាក Glock22 ពណ៌ខ្មៅ បម្រុងបាញ់ទៅលើសន្តិសុខកាស៊ីណូម្នាក់តែបាបកម្មរាល់កៃត្រូវចង្កេះខ្លួនឯងបណ្ដាលឱ្យរងរបួស។ បើតាមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៦:៣០នាទីយប់ថ្ងៃទី៤ ខែធ្នូ នៅមុខកាស៊ីណូវីននើសទៀន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
បើតាមសេចក្តីប្រកាសព័ត៌មាន មុនពេលផ្ទុះអាវុធ ជនជាតិចិននោះ បានចុះពីរថយន្តគោលបំណងដើរចូល ក្នុងកាស៊ីណូ ប៉ុន្តែសន្តិសុខមិនអនុញ្ញាតឱ្យចូលឡើយ ព្រោះតែចតរថយន្តមិនត្រូវចំណត ចតចំកន្លែងមិនហាមឃាត់ ។ ពេលនោះហើយ ដែលជនជាតិចិនបានដកអាវុធខ្លីពីចង្កេះបម្រុងបាញ់ ក៏រាលកៃផ្ទុគ្រាប់កាំភ្លើងនៅចង្កេះបណ្តាលឱ្យរងបួសខ្លួនឯងតែម្តង។
ភ្លាមនោះបន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញមានអ្នករងរបួសម្នាក់ដេកដួលលើដីនៅនិយាយស្ដី និងកម្រើកបាន និងរកឃើញក្បាលគ្រាប់កាំភ្លើងធ្លាក់ក្បែរខ្លួន។ សមត្ថកិច្ច ក៏បានហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។
បច្ចុប្បន្នជនជាតិចិនខាងលើកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ក្រោមការការពារពីសំណាក់កម្លាំងនគរបាលការពារ។
តាមសេចក្ដីប្រកាសព័ត៌មាន ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវករណីនេះ ឈានដល់ស្វែងរកប្រភពអាវុធ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕
