កម្លាំងនគរបាលខេត្តមណ្ឌលគីរី ចុះបង្ក្រាបទីតាំងបង្ខាំង ១កន្លែងនៅអគារ TG Genting Casino, សង្គ្រោះជនជាតិកូរ៉េម្នាក់ និងឃាត់ខ្លួនជនជាតិកូរ៉េជិត៣០នាក់
(មណ្ឌលគិរី)៖ កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោយទទួលបានព័ត៌មានពីក្រុមការងាររួមកម្ពុជា-កូរ៉េ នៃអគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលខេត្តមណ្ឌលគីរី បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងបង្ខាំង ១កន្លែង នៅអគារ TG Genting Casino ដោយសង្គ្រោះជនជាតិកូរ៉េ ១នាក់ និងឃាត់ខ្លួនជនជាតិកូរ៉េជិត៣០នាក់។
ជនជាតិកូរ៉េ ដែលជួយអន្តាគមន៍ជួយសង្គ្រោះមានឈ្មោះ HAM TAEGYEONG ភេទប្រុសអាយុ២៥ឆ្នាំ។
សម្រាប់ជនជាតិកូរ៉េជិត៣០នាក់ ត្រូវបានបញ្ជូនទៅសួរនាំបន្តនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចាត់ការបន្តទៀត៕
