គ្រាន់តែទាហានខ្លួនស្លាប់២នាក់នៅស៊ីរី ស្រាប់តែអាមេរិកលេងចាស់ដៃ ដោយបើកការវាយប្រហារអាកាសទ្រង់ទ្រាយធំលើក្រុម ISIS តែម្តង ដើម្បីសងសឹក

សហរដ្ឋអាមេរិក បានបើកការវាយប្រហារអាកាសទ្រង់ទ្រាយធំលើទីតាំងក្រុមរដ្ឋឥស្លាម (ISIS) ជាច្រើនកន្លែងនៅទូទាំងប្រទេសស៊ីរី ដើម្បីជាការសងសឹកចំពោះការដែលទាហានរបស់ខ្លួន ត្រូវបាញ់សម្លាប់កាលពីសប្តាហ៍មុន។

រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth បានហៅប្រតិបត្តិការនេះថា «HAWKEYE STRIKE» ដោយវាយប្រហារនៅរាត្រីថ្ងៃសុក្រទី១៩ខែធ្នូឆ្នាំ២០២៥ កំណត់គោលដៅលើសកម្មប្រយុទ្ធ ISIS, សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងឃ្លាំងអាវុធ»។

លោក Hegseth និយាយថា៖ «នេះមិនមែនជាការចាប់ផ្តើមនៃសង្រ្គាមទេ តែវាគឺជាការប្រកាសអំពីការសងសឹក។ ថ្ងៃនេះ យើងតាមប្រមាញ់និងសម្លាប់សត្រូវរបស់យើង ដោយសម្លាប់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយយើងនឹងបន្តធ្វើបែបនេះទៀត»។

ទោះបីជាយ៉ាងណា មិនមានការបញ្ជាក់ពីតួលេខមនុស្សស្លាប់ឬទំហំនៃការបំផ្លិចបំផ្លាញកម្រិតណានោះទេ។

វាគឺជាការសងសឹកចំពោះទាហានអាមេរិក២នាក់ដែលត្រូវគេសម្លាប់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅទីក្រុង Palmyra ភាគកណ្តាល ប៉ុន្តែគ្មានក្រុមណាចេញមុខទទួលខុសត្រូវឡើយ៕

ប្រភព៖ BBC

អត្ថបទដែលជាប់ទាក់ទង