ផ្ទុះមីនតោន សល់ពីសម័យសង្គ្រាម ស្រុកសំពៅលូន ខេត្តបាត់ដំបង តែសំណាងល្អ គ្មានអ្នករងរបួស
(បាត់ដំបង)៖ រថយន្តច្នៃដឹកដំឡូងមីចេញពីចម្ការ បានបរកិនប៉ះលើមីនតោនបណ្តាលឲ្យផ្ទុះនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោក កែប គួន អាយុ ៤៣ឆ្នាំ ជាម្ចាស់ចម្ការ ហើយក៏ជាជនរងគ្រោះ បានរៀបរាប់ថា នៅមុនពេលកើតហេតុ គាត់បានលើកដំឡូងមីក្រៀម ដាក់លើរថយន្តច្នៃ រួចបានបើកចេញពីចម្ការ ក៏បានបើកកិនប៉ះមីនតោនផ្ទុះឡើង បណ្តាលឱ្យប៉ើងធ្លាក់ពីលើឡាន តែសំណាងល្អមិនបង្កគ្រោះថ្នាក់ ដល់រូបលោកឡើយ៕
