អ្នកមកពីខេត្ត បើអត្តសញ្ញាណប័ណ្ណផុតកំណត់ អាចធ្វើថ្មីនៅភ្នំពេញបាន នៅទីតាំង ៣ នេះ

ថ្មីៗនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចែករំលែកចំណេះដឹងជូនទៅកាន់សាធារណជន អំពីការដាក់ពាក្យស្នើសុំបោះពុម្ពប្តូរថ្មី ករណីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព ឬ សុពលភាពតិចជាង ១៨០ ថ្ងៃ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកពីបណ្ដាខេត្ត ហើយរស់នៅក្នុងរាជធានីភ្នំពេញ។

ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ឱ្យបានដឹងថា សម្រាប់ពលរដ្ឋដែលមកពីខេត្ត ហើយមានអត្ដសញ្ញាណប័ណ្ណអស់សុពលភាព ឬ សុពលភាពតិចជាង ១៨០ ថ្ងៃ អាចទៅធ្វើថ្មីបាននៅទីតាំងចំនួន ៣ ដោយពុំចាំបាច់ទៅធ្វើនៅស្រុកកំណើតនោះទេ ដែលមានដូចជា ៖

– នៅនាយកដ្ឋានអត្ដសញ្ញាណប័ណ្ណក្រោយវត្តនិរោធ

– នៅផ្សាទំនើបអ៊ីអនសែនសុខ ឬ អ៊ីអន ២

– នៅផ្សាទំនើបអ៊ីអនមានជ័យ ឬ អ៊ីអន ៣

លោកអ្នកក៏អាចទាក់ទងសួរនាំព័ត៌មានបន្ថែម តាមរយៈទូរស័ព្ទលេខ ០៧៧ ៥១៧ ៧៧៦ (ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) ០១១ ៥៨២ ២៧៧ (ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន)៕

អត្ថបទដែលជាប់ទាក់ទង