ក្រសួងមហាផ្ទៃ៖ គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹកជាង៥សែននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈពលរដ្ឋជាង ១៤ម៉ឺនាក់ទៀត បន្តស្នាក់នៅជំរំបណ្តោះអាសន្ន
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក ៣,៦៣៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹក សរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។
ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១៤០,៦៩៣នាក់ ក្នុងនោះស្ត្រីមាន៧៣.៦១៦នាក់ និងកុមារ ៤៦.១៨០នាក់។ ពលរដ្ឋភៀសសឹកខ្លះវិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅជំរំបណ្តោះអាសន្ន ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទះរបស់យោធាថៃ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារទាំងស្រុង៖
