ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ប៉ូល ពីឌូ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១២៖១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៥៥ឆ្នាំ។

ការឃ្លាតចាកទៅរបស់លោក ប៉ូល ពីឌូ ដែលជាថ្នាក់ដឹកនាំគំរូម្នាក់របស់ក្រសួងមុខងារសាធារណៈ គឺជាការបាត់បង់នូវធនធានមនុស្ស ដែលជាបញ្ញវ័ន្តឆ្នើមមួយរូប ដែលតែងតែខិតខំអស់បញ្ញា ស្មារតី កម្លាំងកាយចិត្ត និងពេលវេលាដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈនៅកម្ពុជា ក៏ដូចជាការបាត់បង់នូវប្តី ឪពុក និងជីតា ជាទីគោរពស្រឡាញ់របស់ក្រុមគ្រួសារផងដែរ។

ក្នុងបរិយាកាសដ៏ក្រៀមក្រំបំផុតនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈគ្រប់រូប សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឲ្យដួងវិញ្ញាណក្ខន្ធ លោក ប៉ូល ពីឌូ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង