ក្រសួងកំណត់តាមស្ថានីយអនុវត្តថ្លៃសាំង ១ លីត្រ ៤៤០០ រៀល និង ម៉ាស៊ូត ៥១៥០ រៀល ក្នុង១លីត្រ ដល់ត្រឹមថ្ងៃស្អែក
នៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ ស្អែកនេះ។

ក្នុងនោះ ក្រសួងបានបញ្ជាក់ឱ្យបានដឹងថា ថ្លៃលក់រាយប្រេងឥន្ធនៈអនុវត្ត ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ គឺត្រូវលក់ ៤ ៤០០ រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា Gasoline 92 និង ៥ ១៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 10ppm។
តម្លៃនេះផងដែរ គឺជាតម្លៃដែលបានបញ្ចុះថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ/លីត្រ តាមគោលការណ៍ដែលដាក់ចុះដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង នីតិកាលទី៦ នៃរដ្ឋសភា៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
