ប្រមុខរដ្ឋស្តីទី សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោកបណ្ឌិត Xaysomphone PHOMVIHANE ដែលជាប់ឆ្នោតជាប្រធានរដ្ឋសភាឡាវ

(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានផ្ញើសារអបអរសាទរជូន លោកបណ្ឌិត Xaysomphone PHOMVIHANE ដែលជាប់ឆ្នោតជាប្រធានរដ្ឋសភាឡាវ ក្នុងសម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី១០។

តាមរយៈសារលិខិត សម្ដេចតេជោបានលើកឡើងថា ការជាប់ឆ្នោតសាជាថ្មីរបស់ លោកបណ្ឌិត ឆ្លុះបញ្ចាំងពីការជឿជាក់ និងទំនុកចិត្តយ៉ាងជ្រាលជ្រៅ ចំពោះបទពិសោធន៍ដ៏ប្រសើរ និងទូលំទូលាយរបស់លោក ក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរបស់ ស.ប.ប. ឡាវ ប្រកបដោយជោគជ័យ។

សម្តេចមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ លោកបណ្ឌិត និងការសម្រេចបាននូវបំណង រដ្ឋសភានឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជាតិ ប្រាថ្នារបស់ប្រជាជនឡាវ។

កម្ពុជា និងឡាវ ក្នុងនាមជាប្រទេសជិតខាងជិតស្និទ្ធ ដែលមានចំណងមិត្តភាពជាយូរអង្វែង បន្តរីករាយនូវទំនាក់ទំនងដ៏រឹងមាំ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សម្តេចទន្ទឹងរង់ចាំធ្វើការ យ៉ាងជិតស្និទ្ធជាមួយលោកបណ្ឌិត Xaysomphone PHOMVIHANE ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភាឱ្យកាន់តែប្រសើរឡើង ដែល នឹងពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃ ប្រជាជាតិយើងទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់និងសកលលោក៕

អត្ថបទដែលជាប់ទាក់ទង