អាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្រ្កាបករណីបង្ខាំងមនុស្សខុសច្បាប់ និងមានបទល្មើស Scam Online នៅកាស៊ីណូហ្គាន់ដាវ

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះទៅបង្ក្រាបករណីបង្ខាំងមនុស្សខុសច្បាប់ និងរកឃើញមានបទល្មើស Scam Online នៅកាស៊ីណូ ហ្គាន់ដាវ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ដោយទទួលបានព័ត៌មានថាមានករណីបង្ខាំងជនជាតិចិន ដោយការធ្វើទារុណកម្មនៅបន្ទប់ជាន់ទី១៦ កាស៊ីណូ ហ្គាន់ដាវ ក្រុងព្រះសីហនុ កម្លាំងអាវុធហត្ថខេត្តបានចុះធើ្វការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនក្រុមជនល្មើសពាក់ពន្ធ័មួយចំនួន។ ក្នុងនោះផងដែលកម្លាំងអាវុធហត្ថបានរកឃើញមានបទល្មើស Scam Online ដែលក្រុមជនល្មើសបានប្រព្រឹត្តនៅក្នុងកាស៊ីណូនេះផងដែរ។

ក្រោយប្រតិបត្តិការចុះបង្ក្រាបរួចកម្លាំងអាវុធហត្ថខេត្តព្រះសីហនុបានឃាត់ខ្លួនក្រុមជនល្មើសជាច្រើននាក់ យកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

m

អត្ថបទដែលជាប់ទាក់ទង