រថយន្តខ្នាតយក្ស៧គ្រឿង ដឹកជញ្ជូនឈើ ត្រូវសមត្ថកិច្ចឃាត់នៅស្រុកកែវសីមា ខេត្ដមណ្ឌលគិរី
(មណ្ឌលគិរី)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ រថយន្តខ្នាតធំៗចំនួន៧គ្រឿង ដឹកឈើកំពុងចរាចរណ៍មកពីស្រុកកោះញែក ឆ្លងកាត់ខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់បណ្តាខេត្តផ្សេងៗ ត្រូវបានសមត្ថកិច្ចឃាត់សួរនាំនៅស្រុកកែវសីមា។
ប្រជាពលរដ្ឋសំណូមពរជំនាញពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគិរីទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន និងខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ជួយពិនិត្យផង តើការដឹកជញ្ជូនឈើដែលកំពុងចរាចរណ៍គគ្រឹកគគ្រេង តាមដងផ្លូវមានច្បាប់អនុញ្ញាត្តដែរ ឬទេ? ព្រោះជាញឹកញាប់នៅខេត្តមណ្ឌលគិរី ត្រូវបានគេតែតែងឃើញការដឹកជញ្ជូនឈើ តាមរយៈរថយន្តខ្នាតធំៗ ជាហូរហែរទៅកាន់បណ្តាខេត្តផ្សេងៗ។
ទាក់ទងការដឹកជញ្ជូនឈើតាមរថយន្តខ្នាតធំៗ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ លោក នាង វណ្ណៈ នាយករដ្ឋបាលខេត្តមណ្ឌលគិរី និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី មិនទាន់បានដឹងពីបញ្ហានេះទេ ដោយសារថ្ងៃនេះ លោកទើបធ្វើដំណើរមកពីភ្នំពេញ។ លោកបានបន្តថា លោកនឹងសួរនាំជំនាញអំពីករណីនេះ៕
