កម្លាំងនគរបាល ចុះបង្ក្រាបសង្វៀនជល់មាន់នៅភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ក្រោយធនាគារអេស៊ីលីដាត្រែងត្រយឹង
(កំពង់ស្ពឺ)៖ កម្លាំងនគរបាល នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានចុះបង្ក្រាបសង្វៀនជល់មាន់នៅភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោយធនាគារអេស៊ីលីដាត្រែងត្រយឹង។
ប្រតិបត្តិការចុះទៅបង្ក្រាបនេះ ក្រោយប្រជាពលរដ្ឋ បានបញ្ជូនវីដេអូមកកាន់ក្រុមសារព័ត៌មានពីល្បែងជល់មាន់ដ៏ធំមួយនេះ។
ក្រោយទទួលបានព័ត៌មាននេះភ្លាម, កម្លំាងនគរបាលបានសហការគ្នាចុះទៅភ្លាម តែមុនទៅដល់ក្រុមញៀនល្បែងទាំងនេះ បានរត់ចែកជើងគ្នាអស់ហើយ ដោយសារមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គម៕
