នគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនមនុស្ស ០៣នាក់ប្រើហិង្សា ផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន-ខ្មែរចំនួន ០៣នាក់ បានប្រើប្រាស់ហិង្សា វាយគ្នាទៅវិញទៅមក ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត នៅសង្កាត់បឹងកក់ទី២។ ការឃាត់ខ្លួននេះដែរបានធ្វើឡើង កាលពីវេលាម៉ោង ១២ និង ៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៦ ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៨៧  កែងផ្លូវលេខ៦១៤ ក្រុមទី៨២ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកម្លាំងនគរបាល បានអោយដឹងថា នគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ករណី ហិង្សាដោយចេតនា ទំនាស់ពាក្យសម្តីគ្នាផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូមួយគ្រឿង ម៉ាក YAMAHA R15 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DD-9222 និងរថយន្ត TOYOTA  PRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BF- 8593។

ប្រភពដដែលបានបន្តថា ដោយចរចារយកត្រូវរៀងៗខ្លួន ក៏ស្រាប់តែជនសង្ស័យ២ក្រុម មានគ្នា០៣នាក់ចិន០២នាក់-ខ្មែរ០១នាក់ បានប្រើដៃ និងដំបងដេញវាយគ្នាទៅវិញទៅមក នៅតាមដងផ្លូវសារធារណ:  បណ្ដាលអោយរបួសស្រាលទាំងសងខាង។ ក្នុងនោះវត្ថុតាងចាប់យករួមមាន រថយន្ត០១គ្រឿងនិងម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃចំនួន០៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននគរបាលឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

 

 

អត្ថបទដែលជាប់ទាក់ទង