នាយកដ្ឋានប្រឆាំងការជួញដូរ ឆ្មក់បង្រ្កាបទីតាំងបារបារាំងមួយកន្លែង សង្ស័យលួចលាក់បង្កប់ជួញដូរផ្លូវភេទ
នគរបាលឆ្មក់បង្រ្កាប ទីតាំងបារបារាំងក្នុងសង្កាត់វត្តភ្នំ ឃាត់បានមនុស្សប្រុសស្រីជាច្រើនអ្នក សង្ស័យពាក់ព័ន្ធបង្កប់សេវាកម្មជួញដូរផ្លូវ និងមានក្មេងមិនទាន់គ្រប់អាយុ។ ប្រតិបត្តិការណ៍នេះដែរធ្វើឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុច បារបារាំង តាមបណ្តោយផ្លូវលេខ១០៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា ដោយមានការស្រាវជ្រាវពីកម្លាំងសម្ងាត់ យ៉ាងយកចិត្តទុកដាក់ អស់ជាច្រើនថ្ងៃ ទើបសម្រេចចុះមកកាន់ទីតាំងខាងលើ បង្រ្កាបតែម្តង។ ជាក់ស្តែងកម្លាំងនគរបាលបានហ៊ុមព័ទ្ធខ្សែ ដើម្បីមិនមានអោយនរណាចេញចូលបានឡើយ ក្រៅពីកងកម្លាំង ការពារមានភាពចលាចល ជាយថាហេតុ។


ប្រភពពីដដែលបានអោយដឹងថា កម្លាំងជំនាញបានឃាត់ម្ចាស់ទីតាំងនិងបុគ្គលិកនារីៗ រួមទាំងអ្នកពាក់ព័ន្ធបម្រើការ ក្នុងហាងបូករួមទាំងសម្ភារះមួយចំនួនធំ យកទៅសួរនាំជាបណ្តោះអាសន្ន។
ក្រោយឡោមព័ទ្ធសមត្ថកិច្ចបានបញ្ជូនមនុស្សប្រុសស្រី ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសួរនាំ និងបន្តតាមនីតិវិធីច្បាប់៕


