ខេត្តភាគខាងជើង ប្រទេសថៃ ប្រកាសអាសន្នគ្រោះទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ
ខេត្តភាគខាងជើងប្រទេសថៃ គឺ Phetchabun បានប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ ដោយសារតែឥទ្ធិពលព្យុះភ្លៀង ដែលវាយប្រហារ នៅចុងសប្តាហ៍នេះ។
តាមការផ្សាយរបស់ The Nation កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានឲ្យខេត្តនេះ ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសស្រុកចំនួន៣ គឺ Mueang Phetchabun, Lom Sak និង Wang Pong ដែលនឹងរងការវាយប្រហារធ្ងន់ធ្ងរ ដោយគ្រោះធម្មជាតិ។
អាជ្ញាធរប្រកាសថា តំបន់ខាងលើជាកន្លែងមានហានិភ័យខ្ពស់, ពលរដ្ឋត្រូវប្រយ័ត្នឲ្យមែនទែន ចំពោះបាតុភូតនានា រួមទាំងរន្ទះបាញ់ និងការបាក់ដីភ្នំផងដែរ៕
ប្រភព៖ The Nation
