រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញករណីជំងឺអេបូឡានៅឡើយទេ, ក្រសួងសុខាភិបាល ត្រៀមវិធានការចាំបាច់សម្រាប់ការពារ និងឆ្លើយតបបន្ទាន់ ប្រសិនបើមានករណីសង្ស័យកើតឡើង
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញករណីជំងឺអេបូឡានៅឡើយទេ។ ទោះជាយ៉ាងនេះក្តី ក្រសួងសុខសភិបាល បានអះអាងថា ខ្លួនបានត្រៀមវិធានការចាំបាច់សម្រាប់ការពារ និងឆ្លើយតបបន្ទាន់រួចហើយ ប្រសិនបើមានករណីសង្ស័យកើតឡើងនៅកម្ពុជា។
ជំងឺនេះក៏ បានឆ្លងរាលដាលទៅប្រទេសអ៊ូហ្គង់ដា និងបណ្តាលឱ្យមានអ្នកឆ្លង និងស្លាប់ផងដែរ។ ក្រសួងសុខាភិបាល បាននិងកំពុងតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ ព្រមទាំងបានផ្សព្វផ្សាយចំណេះដឹង និងណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ បុគ្គលិកសុខាភិបាលទូទាំង ប្រទេស អ្នកទទួលទូរសព្ទ១១៥ និងសាធារណជន តាមបណ្តាញទំនាក់ទំនងសង្គម។
ជាមួយនេះក្រសួងបានត្រៀមវិធានការចាំបាច់សម្រាប់ការពារ និងឆ្លើយតបបន្ទាន់ ប្រសិនបើមានករណីសង្ស័យកើតឡើងនៅកម្ពុជា។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖
