បុរសម្នាក់រត់ឆ្លងផ្លូវមិនមើលឆ្វេងស្ដាំ ត្រូវឡានបុ.កស្លា.ប់ តៃកុងដាក់មេប្រូចចោលបាត់
ខេត្តបាត់ដំបង ៖ បុរសម្នាក់បានដេកដួលស្លាប់យ៉ាងរន្ធត់ នៅក្នុងថ្លុកឈាមនៅកណ្ដាលថ្នល់ ដោយសាររថយន្តធុនធ្ងន់បុកពេលគាត់ព្យាយាមរត់ឆ្លងថ្នល់ កាលពីវេលាម៉ោង៦ និង២០នាទីយប់ថ្ងៃទី០៨ កក្កដា នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី រីឯអ្នកបើកបររថយន្តបានចុះរត់ចោលរថយន្តភ្លាមៗដែរ ។
របាយការណ៍មន្ត្រីចរាចរណ៍បានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI ប្រភេទ ដឹកទំនិញ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E–4005 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន ក្រោយបង្កគ្រោះថ្នាក់។
មន្ត្រីចរាចរណ៍ដែលចុះទៅកាន់កន្លែងកើតហេតុបានឲ្យដឹងថា រថយន្តនេះ បើកបរពីទិសខាងជើង ឆ្ពោះទៅខាងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកអ្នកថ្មើរជើងម្នាក់ដែលគាត់កំពុងព្យាយាមរត់ឆ្លងកាតថ្នល់ ដោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យដួលបោកក្បាលស្លាប់នៅលើថ្នល់យ៉ាងរន្ធត់ក្នុងថ្លុកឈាម។
ជនរងគ្រោះ ឈ្មោះ ហាច ខុម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី។ ក្រោយធ្វើការវាស់វែងមន្ត្រីចរាចរណ៍ បានយករយន្តបង្កទៅកាន់ស្នងការខេត្តហើយ ដើម្បរង់ចាំដោះស្រាយតឆមនីតិវិធី ៕
