កុមារទទួលបានការព្យាបាលជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនា ឆ្នាំ២០២៦, សូមយកចិត្តទុកដាក់ឱ្យបានខ្ពស់លើសុខភាពកូនៗជាទីស្រលាញ់របស់អ្នក ក្នុងរដូវវស្សានេះ

(ភ្នំពេញ)៖ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីតួលេខនៃស្រ្តីមានផ្ទៃពោះ ទារក និងកុមារ មកទទួលសេវាពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផាពេញក្នុងមួយខែមិថុនា ឆ្នាំ២០២៦ ដោយក្នុងនោះ មានកុមារមកទទួលការពិនិត្យ ព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅចំនួន ៧៥ ២៥៨ នាក់ និង កុមារបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៧ ៥៩០នាក់ ដោយក្នុងនោះមានជំងឺគ្រុនឈាម ១ ៨៩២នាក់។

ការពិនិត្យ និងសម្រាកព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺមិនគិតថ្លៃ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ និងមិនមានការរើសអើងនោះឡើយ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

 

អត្ថបទដែលជាប់ទាក់ទង