សមត្ថកិច្ចស្រុកបសេដ្ឋ ឃាត់ខ្លួនក្មេងទំនើងដើរយប់៦ក្រុម សរុប១៣នាក់ ក្នុងនោះមានព្រះសង្ឃ ៣អង្គ
កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៥ បានធើ្វការល្បាត ត្រួតពិនិត្យក្នុងភូមិសាស្រ្ដ ឃាត់ខ្លួនក្រុមក្មេងដើរដាច់យប់ប្រសេចប្រសាចតាមដងផ្លូវសាធារណៈ ចំនួន៦ក្រុម សរុប ១៣អង្គ/នាក់ ម៉ូតូ៨គ្រឿង ក្នុងនោះមានសង្ឃ ៣អង្គបានដើរចេញដើរលេងពេលយប់។

ដោយអនុវត្តតាមបទបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដឹកនាំដោយ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១៥ឃុំ ចុះល្បាត និងរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។
ប្រតិបត្តិការនេះធើ្វឡើងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ កំលាំងជំនាញនៃអធិការដ្ឋានស្រុកបសេដ្ឋធ្វើការត្រួតពិនិត្យ និង ឃាត់ក្រុមក្មេងដើរដាច់យប់ប្រសេចប្រសាចតាមដងផ្លូវសាធារណៈ ចំនួន៦ក្រុមសរុប ១៣អង្គ/នាក់ ម៉ូតូ៨គ្រឿង (ក្នុងនោះសង្ឍ ៣អង្គ)៖ ក្រុមទី១ ២នាក់ ម៉ូតូ១គ្រឿង ឃាត់នៅចំណុចផ្លូវលេខ១៤៥ ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល, ក្រុមទី២ ៣នាក់ ម៉ូតូ២គ្រឿង ឃាត់នៅចំណុចផ្លូវលេខ១៤៥ ភូមិត្រពងខ្យង ឃុំទួលអំពិល, ក្រុមទី៣ ១នាក់ ម៉ូតូ១គ្រឿង ឃាត់នៅ ចំណុចផ្លូវលេខ១៤៥ ក្នុងភូមិត្រពងខ្យង ឃុំទួលអំពិល ឈ្មោះ ហូ ទីវ ប្រុស ១៥ឆ្នាំ នៅភូមិត្រពាំងយួន ឃុំខ្វាវ ស្រុកសំរោ, ក្រុមទី៤ ១នាក់ ម៉ូតូ១គ្រឿង


ឃាត់នៅចំណុចប្រឡាយ ភូមិត្រពាំងទន្លាប់ ឃុំទួលអំពិល, ក្រុមទី៥ ៥នាក់ ម៉ូតូ២គ្រឿងឃាត់ចំណុចលើផ្លូវកៅស៊ូ ភូមិក្រសាំងតាគង់ ឃុំនិទាន ,ក្រុមទី៦ ១នាក់ ឃាត់នៅផ្លូវកៅស៊ូ ភូមិក្រសាំងតាគង់ ឃុំនិទាន ឈ្មោះ ងឿន តាំងអ៊ួយ ប្រុស ២៧ឆ្នាំ ភូមិដីក្រហម ឃុំនិទាន។


ចំពោះមុខសញ្ញាក្មេង៦ក្រុម យកមកសួរនាំនិងស្រាវជ្រាវរកករណីពាក់ព័ន្ធអញ្ជើញអាណាព្យាបាលមកធ្វើកិច្ចសន្យាអប់រំ កោសក់ ដកហូតម៉ូតូរក្សាទុករយៈពេល៩០ថៃ្ង ចំណែកសង្ឃ៣អង្គ ដែលលួចចេញពីវត្ដដើរលេងប្រាកចាកនិងខុសច្បាប់ព្រះវិន័យសង្ឃប្រគល់ជូនការិយាល័យធម្មការនិងសាសនាចំណាត់ការ៕




