រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពីវិធានការបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់ ចំពោះគ្រោះទឹកជំនន់នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម និងការណែនាំរបស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ជាបន្តបន្ទាប់ថា ឆ្នាំនេះ ស្ថានភាពភ្លៀងធ្លាក់ច្រើន ដែលជំរុញឱ្យកម្ពស់ទឹកទន្លេ ស្ទឹង ព្រែក កើនឡើងខ្ពស់ អាចបង្កជាគ្រោះទឹកជំនន់ ធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិត របស់ប្រជាពលរដ្ឋ។ សម្រាប់រាជធានីភ្នំពេញ មានភូមិសាស្ត្រស្ថិតនៅជាប់ទន្លេចតុមុខ និងដងស្ទឹងព្រែកត្នោត ដែលជារៀងរាល់ឆ្នាំ តំបន់មួយចំនួនបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

ឈរលើមូលដ្ឋាននេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំយន្តការការងារ ដើម្បីបង្ការ ឆ្លើយតបសង្គ្រោះបន្ទាន់ចំពោះគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង និងស្តារឡើងវិញ ក្រោយពេលគ្រោះទឹកជំនន់ថមថយ តាមរយៈការពង្រឹងរបៀបរបបការងាររបស់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ និងបានរៀបចំសៀវភៅផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយនៅរាជធានីភ្នំពេញ ជាពិសេសបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ឱ្យត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះនៅតំបន់ងាយរងគ្រោះមួយជំហានមុនផងដែរ។

ក្នុងន័យនេះ ដើម្បីចូលរួមបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់ចំពោះគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ ឱ្យបានទាន់ពេលវេលា សំដៅត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ លើកកម្ពស់ជីវភាព សុខភាព សុខុមាលភាព ការពារទ្រព្យសម្បត្តិ ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងអនុវត្តឱ្យមានប្រសិទ្ធភាព នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាល រាជធានីភ្នំពេញ ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំមួយដល់គ្រប់អង្គភាពទាំងអស់។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

 

អត្ថបទដែលជាប់ទាក់ទង