លោក អេឡិច ចាន់ត្រា បង្ហាញមុខមាត់ប្រពន្ធកូន ក្នុងថ្ងៃទិវាមាតាពិភពលោក ភ្ជាប់ជាមួយសារយ៉ាងផ្អែមល្ហែម
កម្សាន្ត៖ ជាការពិតណាស់ អ្នកណាមិនស្គាល់ តារាប្រុសជើងចាស់ គឺលោក លឹម ប៉ោស្រុន ហៅ អេឡិច ចាន់ត្រា គឺជាតារាបង្ហាញម៉ូត និងតារាសម្តែងមួយរូប ដែលមានរូបសម្រស់ស្រស់សង្ហា និងមានកេរិ៍្តឈ្មោះល្បីល្បាញមួយរូបនៅលើវិស័យសិល្បៈ។
ថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើល ដោយលោក អេឡិច ចាន់ត្រា បានបង្ហាញរូបថតប៉ុន្មានសន្លឹកជាមួយគ្រួសាររបស់លោក ដែលមានភរិយា និង កូនតូច នៅក្នុងថ្ងៃទិវាមាតាពិភពលោក។ ជាមួយគ្នានោះ លោកក៏បានភ្ជាប់ជាមួយសារថា៖
អ្នកម្ដាយគឺជា មនុស្សស្រីដំបូងដែលនៅក្បែរអ្នកចាប់តាំងពីថ្ងៃដែលអ្នកកើត ជាមនុស្សដែលសើចនិងយំជាមួយអ្នក គាត់ជាគ្រូបង្រៀនរបស់អ្នកមុនគេ គាត់ហ៊ានលះបង់គ្រប់យ៉ាងដើម្បីអ្នក គាត់ផ្ដល់ក្ដីស្រលាញ់មួយដែលគ្មានលក្ខខណ្ឌ មនុស្សស្រីម្នាក់នោះគឺជាម្ដាយរបស់អ្នក អបអរសាទរទិវាអ្នកម្ដាយ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤
អេឡិច ចាន់ត្រា
អ្វីដែលពិសេសនោះ តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះ បានបង្ហាញឲ្យឃើញអំពីសុភមង្គល និង សេចក្ដីសុខ ដែលតារាប្រុសរូបនេះ កំពុងរស់នៅក្នុងជីវិតដ៏សាមញ្ញជាមួយភរិយា ដែលជាជនបរទេស ព្រមទាំងមានបុត្រាដ៏ស្រស់ស្អាតគួរឲ្យស្រឡាញ់ជាចំណងដៃ។
គួរបញ្ជាក់ផងដែរថា លោក អេឡិច ចាន់ត្រា ក៏កំពុងតែមានការមមាញឹកនៅក្នុងការងារសិល្បៈផងដែរ ដែលលោកមាន Agency ផ្ទាល់ខ្លួន ដែលឈ្មោះថា AlexEntertainment Agency ដែលទទួលបម្រើអារម្មណ៍ជាមួយនឹងតន្ត្រី ក៏ដូចជាការកម្សាន្តទៅកាន់កម្មវិធីមង្គលការ ឬពិធីផ្សេងៗផងដែរ៕
ប្រភព៖ Alex Chandra